
ដំណោះស្រាយទឹកពិសារក្នុងគ្រួសារ
ទឹកសុវត្ថិភាព, តម្លៃសមរម្យ និង ងាយស្រួលប្រើ
ឧបករណ៍ចម្រោះទឹកក្នុងផ្ទះ
អង្គការ BWN ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីផលជះរបស់វាក្នុងការអភិវឌ្ឍន៍, ផលិត និងចែកចាយផលិតផលបន្សុទ្ធទឹក ដែលមានលក្ខណៈសាមញ្ញ និងសន្សំសំចៃទឹក ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាត ទឹកសុវត្ថភាពសម្រាប់មនុស្សគ្រប់គ្នា។
ក្នុងរយៈពេល 15 ឆ្នាំចុងក្រោយនេះ BWN បានផ្គត់ផ្គង់ចម្រោះទឹកពិសារគ្រួសារ Tulip ដែលរចនាប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសហូឡង់ ដល់មនុស្សជាង 3,000,000 នាក់នៅទូទាំងពិភពលោក ដោយផ្តល់ជូននូវផលិតផលទឹកស្អាតដែលមានសុវត្ថិភាព និងប្រើប្រាស់បានយូរ ដែលងាយស្រួលប្រើ និងប្រើប្រាស់បានរាប់ពាន់លីត្រ។
ការរួមចំណែករបស់យើងចំពោះបរិស្ថានប្រកបដោយនិរន្តរភាព
ជាពិសេស តម្រងទឹករបស់យើងរួមចំណែកដល់ការកាត់បន្ថយ CO22 ដែលស្របតាមគោលដៅនិរន្តរភាពបរិស្ថាន ។ ដំណោះស្រាយមេត្រីយ៍បរិស្ថានទាំងនេះត្រូវបានប្រើប្រាស់យ៉ាងសកម្មទៅក្នុងកម្មវិធីដែលជំរុញឥណទានកាបូន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
តាមរយៈ មូលនិធិ Solarimpulse វាត្រូវបានគេគណនាថាចម្រោះទឹកពិសាគ្រួសារ 1 អាចកាត់បន្ថយការបំភាយឧស្ម័នប្រហែល 0,4 tCO2 - 1,7 tCO2 ចម្រោះទឹកពិសាគ្រួសារមួយ ក្នុងមួយឆ្នាំ។ ខណៈដែលការបំភាយឧស្ម័យ ដោយការផលិត និងការដឹកជញ្ជូនចម្រោះទឹកមានតិចតួច។ ការបំភាយឧស្ម័នត្រូវកាត់បន្ថយ ដោយសារតែមិនត្រូវការហ្គាស ឬអុសក្នុងការដាំទឹកផឹក ដែលជាជម្រើសចរន្តដ៏សំខាន់។ ដូច្នេះការប៉ាន់ប្រមាណបែបអភិរក្សគឺថា តាមរយៈការប្រើប្រាស់ចម្រោះទឹកពិសាតែ១ 1,200,000 + តោននៃឧស្ម័នការបូន CO2 ត្រូវបានកាត់បន្ថយ។
នេះគឺជាហេតុផលមួយ ក្នុងចំណោមហេតុផលដែល ចម្រោះទឹក Tulip លើតុ បានទទួលរង្វាន់ Solar Impulse Efficient Solution Label សម្រាប់រយៈពេលពីរដងជាប់ៗគ្នា។



